ជន‌គណនា 35:11-17 KHSV

11 ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។

12 ក្រុង​ទាំង​នោះ​ជា​ជម្រក​ការ‌ពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ ធ្វើ​ដូច្នេះ អ្នក​សង‌សឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្ដី​ឡើយ។

13 ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជម្រក។

14 ក្រុង​ជម្រក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។

15 ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។

16 ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

17 ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។