ជន‌គណនា 35:22-28 KHSV

22 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិត‌គូរ​ជា​មុន

23 ឬ​ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្ដាល​ឲ្យ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ

24 សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។

25 សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណ‌ភាព។

26 ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក

27 ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជម្រក រួច​សម្លាប់​គាត់ អ្នក​សង‌សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។

28 អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។