ជន‌គណនា 35:5-11 KHSV

5 រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។

6 ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែ‌សិប​ពីរ។

7 សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

8 កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

10 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ

11 ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។