ជន‌គណនា 4:27-33 KHSV

27 អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។

28 នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន។

29 ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។

30 ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

31 ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើង​សសរ

32 សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

33 នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ‌ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន»។