45 នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
46 ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ
47 ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ
48 ពួកគេមានចំនួនទាំងអស់ ៨ ៥៨០ នាក់។
49 លោកម៉ូសេបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។