ជន‌គណនា 5:13-19 KHSV

13 គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​ឲ្យ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ

14 តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត

15 ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជា‌ចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។

16 បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

17 បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។

18 បូជា‌ចារ្យ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។

19 បូជា‌ចារ្យ​ប្រាប់​ឲ្យ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ទេ នោះ​សូម​កុំ​ឲ្យ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។