15 ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។
16 បូជាចារ្យត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
17 បូជាចារ្យយកទឹកវិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅព្រះពន្លានោះដាក់ក្នុងទឹក។
18 បូជាចារ្យឲ្យស្ត្រីនោះឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។
19 បូជាចារ្យប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្ដាសាមកលើនាងឡើយ។
20 ផ្ទុយទៅវិញ ក្នុងពេលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន
21 នោះសូមព្រះអម្ចាស់ធ្វើឲ្យនាងត្រូវបណ្ដាសា និងទទួលទោស តាមពាក្យដែលនាងបានស្បថស្បែ សូមព្រះអង្គធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។