ជន‌គណនា 5:24-30 KHSV

24 បន្ទាប់​មក លោក​ឲ្យ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់។

25 បូជា‌ចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

26 បូជា‌ចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្ដាប់​ធ្វើ​ជា​ទី​រំឭក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​ឲ្យ​ស្ត្រី​នោះ​ផឹក​ទឹក។

27 ក្រោយ​ពី​ឲ្យ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅ‌ហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្ដាល​ឲ្យ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជា‌ជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។

28 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។

29 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង

30 និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ក្រឹត្យ‌វិន័យ​នេះ។