6 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:“ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្ដី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ និងធ្វើឲ្យខ្លួនឯងមានទោស។
7 អ្នកនោះត្រូវតែទទួលសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់របស់ដែលខ្លួនយកមកដោយទុច្ចរិតទៅម្ចាស់ដើមវិញ ទាំងបង់ជំងឺចិត្តឲ្យគេមួយភាគប្រាំផង។
8 ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេ ត្រូវយករបស់នោះទៅថ្វាយព្រះអម្ចាស់ គឺប្រគល់ជូនបូជាចារ្យ ទាំងថ្វាយចៀមឈ្មោលមួយ ជាតង្វាយលោះបាបពីលើនោះថែមទៀត។
9 អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយរបស់ព្រះអម្ចាស់ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ។
10 អ្វីៗដែលប្រជាជនថ្វាយព្រះអម្ចាស់ នឹងបានជាចំណែករបស់ខ្លួន ហើយអ្វីៗដែលគេប្រគល់ជូនបូជាចារ្យ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ”»។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
12 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន