9 អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយរបស់ព្រះអម្ចាស់ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ។
10 អ្វីៗដែលប្រជាជនថ្វាយព្រះអម្ចាស់ នឹងបានជាចំណែករបស់ខ្លួន ហើយអ្វីៗដែលគេប្រគល់ជូនបូជាចារ្យ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ”»។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
12 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
13 គឺរួមដំណេកជាមួយបុរសផ្សេងមិនឲ្យប្ដីដឹង។ ប្រសិនបើនាងប្រព្រឹត្តអំពើសៅហ្មងនេះដោយលួចលាក់ ឥតមានសាក្សីណាបានឃើញ ឥតមាននរណាចាប់ភស្ដុតាងបានទេ
14 តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
15 ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។