ជន‌គណនា 6:20-26 KHSV

20 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​បាន។

21 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ‌ភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ក្រឹត្យ‌វិន័យ​សម្រាប់​ពួក​ណាសា‌រីត»។

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

23 «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​ជូន​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:

24 “សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក។

25 សូម​ព្រះ‌អម្ចាស់​ទត​មក​អ្នកដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណាសូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​អ្នក។

26 សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​អ្នក និង​ប្រទាន​ឲ្យ​អ្នកបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត”។