17 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។
18 នៅថ្ងៃទីពីរ លោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកតង្វាយរបស់គាត់មកថ្វាយ។
19 តង្វាយដែលគាត់ថ្វាយមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។
20 បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
21 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល
22 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប
23 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេថានេល ជាកូនរបស់លោកស៊ូហារ។