6 លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។
7 លោកឲ្យរទេះពីរ និងគោពីរនឹម ទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។
8 លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។
9 លោកពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
10 នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។
12 អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអមីណាដាប់ ពីកុលសម្ព័ន្ធយូដា។