82 ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប
83 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន។
84 តង្វាយដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។
85 ពានប្រាក់នីមួយៗទម្ងន់សែសិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។
86 រីឯពែងមាសទាំងដប់ពីរដែលមានដាក់គ្រឿងក្រអូបពេញនោះ ក្នុងពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។
87 រីឯចំនួនសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូលមានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញបូជារំដោះបាបមានពពែឈ្មោលដប់ពីរ។
88 ចំនួនសត្វសម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាពសរុបទាំងអស់មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមអាយុមួយខួបហុកសិប។ នេះជាតង្វាយសម្រាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។