1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2 «ចូរប្រាប់អើរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
3 លោកអើរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចព្រះអម្ចាស់មានព្រះបន្ទូលបង្គាប់មកលោកម៉ូសេ។
4 ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះអម្ចាស់បង្ហាញឲ្យលោកម៉ូសេឃើញ។
5 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖