6 «យើងនឹងពង្រឹងកម្លាំងកូនចៅយូដាយើងនឹងសង្គ្រោះកូនចៅយ៉ូសែបយើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញដ្បិតយើងនឹងអាណិតអាសូរពួកគេ។ពួកគេនឹងប្រៀបដូចជាប្រជាជនដែលយើងមិនបានបោះបង់ចោលសោះដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេយើងនឹងឆ្លើយតបទៅពួកគេវិញ។
7 អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាចពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ពេលឃើញដូច្នេះកូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរចិត្តរបស់ពួកគេពោរពេញទៅដោយអំណរព្រោះតែព្រះអម្ចាស់។
8 យើងនឹងហៅប្រជារាស្ត្ររបស់យើងឲ្យមកជួបជុំគ្នាដ្បិតយើងបានរំដោះពួកគេ។ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
9 យើងនឹងកំចាត់កំចាយពួកគេទៅនៅក្នុងចំណោមប្រជាជាតិនានាពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើងពួកគេនឹងបង្កើតកូនចៅហើយនាំគ្នាវិលត្រឡប់មកវិញ។
10 យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីបយើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរីយើងនឹងនាំពួកគេទៅនៅស្រុកកាឡាដ និងស្រុកលីបង់រហូតទាល់តែចង្អៀតទឹកដី។
11 ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យយើងនឹងវាយរលកសមុទ្រហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួតហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។
12 យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើងពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។