សាការី 10:8-12 KHSV

8 យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើងឲ្យ​មក​ជួប‌ជុំ​គ្នាដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។

9 យើង​នឹង​កំចាត់‌កំចាយ​ពួក​គេទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើងពួក​គេ​នឹង​បង្កើត​កូន​ចៅហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។

10 យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីបយើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរីយើង​នឹង​នាំ​ពួក​គេ​ទៅ​នៅស្រុក​កាឡាដ និង​ស្រុក​លីបង់រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។

11 ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យយើង​នឹង​វាយ​រលក​សមុទ្រហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួតហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។

12 យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។