1 ស្រុកលីបង់អើយចូរបើកចំហទ្វាររបស់អ្នក!ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ!
2 ដើមកកោះអើយចូរស្រែកឲ្យអស់ទំហឹងទៅដ្បិតដើមតាត្រៅរលំហើយ!ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!ដើមគគីរនៅស្រុកបាសានអើយចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅដ្បិតព្រៃស្រោងវិនាសអស់ហើយ!
3 ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមានព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
4 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។
5 អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
6 យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។