សាការី 11:14-17 KHSV

14 បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។

15 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងី‌ល្ងើ​ទៀត​ទៅ!

16 ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។

17 គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃនិង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ!សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បានហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។