សាការី 14:15-21 KHSV

15 គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។

16 ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹមអស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មកជា​រៀង​រាល់​ឆ្នាំដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

17 ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដីមិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹមដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេនោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។

18 ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីបមិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មានចំពោះ​ពួក​គេដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។

19 ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីបនិង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ។

20 នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើកណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា“ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ក៏​គេ​ចាត់​ទុក​ជា​សក្ការៈដូច​ចាន​សម្រាប់​ប្រោះ​ឈាមដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។

21 ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមនិង​នៅ​ក្នុង​ស្រុក​យូដាត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជានឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។