4 ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
5 រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6 «យើងបានកំចាត់កំចាយអ្នករាល់គ្នាទៅតាមទិសទាំងបួន!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់រត់ចាកចេញពីស្រុកខាងជើងមក!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7 ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅក្នុងស្រុកបាប៊ីឡូនអើយចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
8 ព្រះអម្ចាស់នៃពិភពទាំងមូលទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅប្រាប់ប្រជាជាតិនានាដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:«អ្នកណាប៉ះពាល់អ្នករាល់គ្នាក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
9 យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះពួកគេនឹងក្លាយទៅជាឈ្លើយនៃពួកទាសកររបស់ខ្លួន»ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាបានចាត់ខ្ញុំឲ្យមកមែន។
10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយចូរស្រែកហ៊ោដោយអំណរ!ចូរសប្បាយរីករាយឡើង!ដ្បិតយើងមករកអ្នកហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។