សាការី 3:1-5 KHSV

1 ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ឃើញ​លោក​មហា​បូជា‌ចារ្យ*​យេសួរ ឈរ​នៅ​មុខ​ទេវតា*​របស់​ព្រះ‌អង្គ ហើយ​មារ*​សាតាំង​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​លោក។

2 ទេវតា​របស់​ព្រះ‌អម្ចាស់ពោល​ទៅ​កាន់​មារ​សាតាំង​ថា៖ «សូម​ព្រះ‌អម្ចាស់​ផ្ដន្ទា​ទោស​អ្នក! សាតាំង​អើយ សូម​ព្រះ‌អម្ចាស់​ផ្ដន្ទា​ទោស​អ្នក! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេសួរ​វិញ លោក​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។

3 ពេល​នោះ លោក​យេសួរ​មាន​សម្លៀក‌បំពាក់​កខ្វក់ លោក​ឈរ​នៅ​មុខ​ទេវតា។

4 ទេវតា​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវតា​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​ឲ្យ​លោក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។

5 បន្ទាប់​មក ទេវតា​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​លោក។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។