សាការី 3:7-10 KHSV

7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។

8 ដូច្នេះ មហា​បូជា‌ចារ្យ​យេសួរ​អើយ ចូរ​ស្ដាប់! រីឯ​អ្នក​ឯ​ទៀតៗ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក ក៏​ត្រូវ​ស្ដាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រផ្នូល​អំពី​កិច្ចការ​ដែល​នឹង​កើត​មាន។ យើង​នឹង​នាំ “ពន្លក” ជា​អ្នក​បម្រើ​របស់​យើង​មក។

9 យើង​នឹង​ដាក់​ថ្ម​មួយ​នៅ​មុខ​យេសួរ លើ​ថ្ម​តែ​មួយ​នេះ​មាន​ភ្នែក​ដល់​ទៅ​ប្រាំ‌ពីរ។ យើង​នឹង​ចារ​អក្សរ​លើ​ថ្ម​នោះ ដោយ​ដៃ​យើង​ផ្ទាល់។ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ យើង​នឹង​ដក​បាប​ចេញ​ពី​ស្រុក​នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

10 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។