11 ខ្ញុំសួរទេវតាថា៖ «ចុះអូលីវទាំងពីរដើមដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។
12 ខ្ញុំសួរទេវតាទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។
13 ទេវតាតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។
14 ទេវតាពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអង្គ»។