សាការី 5:6-11 KHSV

6 ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវតា​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។

7 ពេល​គម្រប​សំណរ​បើក​ឡើង ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​ហិប។

8 ទេវតា​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គម្រប​ស្ពាន់​បិទ​ពី​លើ។

9 ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។

10 ខ្ញុំ​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។

11 ទេវតា​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ី‌ណើរ សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។