សាការី 6:12-15 KHSV

12 ចូរ​ប្រាប់​គាត់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:“បុរស​ម្នាក់​ឈ្មោះ​ពន្លក លោក​នៅ​ទី​ណាអ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។លោក​នឹង​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។

13 គឺ​លោក​នោះ​ហើយ​ដែល​នឹង​សង់​ព្រះ‌វិហាររបស់​ព្រះ‌អម្ចាស់។លោក​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យសដ៏​ថ្កុំ‌ថ្កើង​រុងរឿងលោក​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​លោក។បូជា‌ចារ្យ​មួយ​រូប​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀតហើយ​លោក​ទាំង​ពីរ​មាន​ទំនាក់‌ទំនងយ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។

14 មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដើម្បី​រំឭក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។

15 អស់​អ្នក​ដែល​បែក‌ខ្ញែក​ទៅ​ស្រុក​ឆ្ងាយ​នឹង​នាំ​គ្នា​វិល​មក​វិញ ដើម្បី​បំពេញ​ការ‌ងារ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់”។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។ ហេតុ‌ការណ៍​នេះ​នឹង​សម្រេច​ជា​រូប​រាង ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ស្មោះ»។