សាការី 7:1-4 KHSV

1 នៅ​ឆ្នាំ​ទី​បួន នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាការី នៅ​ថ្ងៃ​ទី​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន ត្រូវ​នឹង​ខែ​មិគសិរ។

2 ពេល​នោះ ប្រជា‌ជន​នៅ​ក្រុង​បេត-‌អែល​បាន​ចាត់​លោក​សារេ‌ស៊ើរ និង​លោក​រេគេម-‌មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម ឲ្យ​ទៅ​ទូល​សូម​ការ​ប្រណី​សន្ដោស​ពី​ព្រះ‌អម្ចាស់

3 ហើយ​សួរ​ពួក​បូជា‌ចារ្យ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។

4 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖