2 ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាសព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុសនិងអ្នកក្រុងស៊ីដូនដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
3 ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដីហើយមានមាសច្រើន ដូចភក់ដែលគេដើរជាន់នៅតាមផ្លូវ។
4 ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេទម្លាក់ទៅក្នុងសមុទ្រក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
5 ពេលឃើញហេតុការណ៍នេះក្រុងអាស្កាឡូននឹងភ័យតក់ស្លុតក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំងក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ក្រុងកាសានឹងលែងមានស្ដេចក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
6 ពូជសាសន៍នានានឹងរស់នៅចំរុះគ្នាក្នុងក្រុងអាស្តូឌយើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
7 យើងនឹងយកសាច់ដែលមានជាប់ឈាមចេញពីមាត់របស់គេ។គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើមប្រជាជនភីលីស្ទីនដែលនៅសេសសល់នឹងធ្វើជាប្រជារាស្ត្ររបស់យើងពួកគេនឹងធ្វើជាមេដឹកនាំដូចកុលសម្ព័ន្ធយូដាដែរ។ប្រជាជននៅក្រុងអេក្រូននឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើងដូចអ្នកក្រុងយេបូសដែរ។
8 យើងនឹងការពារដំណាក់របស់យើងមិនឲ្យកងទ័ពសត្រូវចេញចូលវាយលុកបានឡើយហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិនប្រជារាស្ដ្ររបស់យើងទៀតដែរដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។