4 ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេទម្លាក់ទៅក្នុងសមុទ្រក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
5 ពេលឃើញហេតុការណ៍នេះក្រុងអាស្កាឡូននឹងភ័យតក់ស្លុតក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំងក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ក្រុងកាសានឹងលែងមានស្ដេចក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
6 ពូជសាសន៍នានានឹងរស់នៅចំរុះគ្នាក្នុងក្រុងអាស្តូឌយើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
7 យើងនឹងយកសាច់ដែលមានជាប់ឈាមចេញពីមាត់របស់គេ។គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើមប្រជាជនភីលីស្ទីនដែលនៅសេសសល់នឹងធ្វើជាប្រជារាស្ត្ររបស់យើងពួកគេនឹងធ្វើជាមេដឹកនាំដូចកុលសម្ព័ន្ធយូដាដែរ។ប្រជាជននៅក្រុងអេក្រូននឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើងដូចអ្នកក្រុងយេបូសដែរ។
8 យើងនឹងការពារដំណាក់របស់យើងមិនឲ្យកងទ័ពសត្រូវចេញចូលវាយលុកបានឡើយហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិនប្រជារាស្ដ្ររបស់យើងទៀតដែរដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
9 ប្រជាជនក្រុងស៊ីយ៉ូនអើយចូរមានអំណររីករាយដ៏ខ្លាំងឡើងប្រជាជនក្រុងយេរូសាឡឹមអើយចូរស្រែកហ៊ោយ៉ាងសប្បាយមើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមកព្រះអង្គមានព្រះហឫទ័យស្លូតបូតព្រះអង្គគង់នៅលើខ្នងលាគឺព្រះអង្គគង់នៅលើខ្នងកូនលា។
10 ព្រះអង្គនឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីមយកទ័ពសេះចេញពីក្រុងយេរូសាឡឹមព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានាអំពីសន្តិភាព។ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាងទៅសមុទ្រម្ខាងទៀតហើយចាប់ពីទន្លេអឺប្រាតរហូតដល់ទីដាច់ស្រយាលនៃផែនដី។