31 ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សាដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
32 ទុក្ខលំបាកជំរុញពួកគេឲ្យស្មូត្រទំនួញនិងយំអាឡោះអាល័យអ្នក ទាំងពោលថា:គ្មានក្រុងណាដូចក្រុងទីរ៉ុសទេគឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
33 ពេលអ្នកដឹកទំនិញនៅតាមសមុទ្រប្រជាជនជាច្រើនបានឆ្អែត។ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នកបានធ្វើឲ្យស្ដេចជាច្រើននៅផែនដីក្លាយទៅជាអ្នកមាន។
34 តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅក្នុងសំពៅជាមួយអ្នកក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
35 ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានានឹងនាំគ្នាសោយសោក ព្រោះតែអ្នកស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
36 អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយនាំគ្នាចំអកឲ្យអ្នក។ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុតហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។