អេសេ‌គាល 40:30-36 KHSV

30 ជុំ‌វិញ​បន្ទប់​ល្វែង មាន​បណ្ដោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។

31 បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។

32 លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។

33 បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

34 បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។

35 លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​វាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នា

36 រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។