អេសេ‌គាល 41:1-5 KHSV

1 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះ‌ពន្លា*។

2 ក្រប​ទ្វារ​មាន​ទទឹង​ដប់​ហត្ថ រីឯ​ទ្វារ​វិញ ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទី‌សក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។

3 បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កំរាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កំរាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ‌ពីរ​ហត្ថ។

4 លោក​វាស់​ផ្នែក​ខាង​ក្នុង​ទី‌សក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទី‌សក្ការៈ​បំផុត។

5 លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កំរាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។