16 ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
17 ចាប់ពីលើទ្វាររហូតដល់ក្នុងទីសក្ការៈ* មានក្បាច់លំអទាំងខាងក្រៅ ទាំងខាងក្នុង
18 គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរ នៅឆ្លាស់គ្នា។
19 ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។
20 ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។
21 ប្រអប់ទ្វារព្រះវិហារមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត
22 មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។