អេសេ‌គាល 41:17-23 KHSV

17 ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទី‌សក្ការៈ* មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង

18 គឺ​ក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន*​ពីរ នៅ​ឆ្លាស់​គ្នា។

19 ចេរូប៊ីន​នីមួយៗ​មាន​មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។

20 ក្បាច់​ចេរូប៊ីន និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាស‌ពេញ​ជញ្ជាំង​ព្រះ‌វិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។

21 ប្រអប់​ទ្វារ​ព្រះ‌វិហារ​មាន​រាង​បួន​ជ្រុង។ នៅ​ខាង​មុខ​ទី‌សក្ការៈ​បំផុត

22 មាន​អាសនៈ​ធ្វើ​អំពី​ឈើ កំពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។

23 ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត មាន​ច្រក​ចូល​ពីរ។