18 គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរ នៅឆ្លាស់គ្នា។
19 ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។
20 ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។
21 ប្រអប់ទ្វារព្រះវិហារមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត
22 មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។
23 ទីសក្ការៈ និងទីសក្ការៈបំផុត មានច្រកចូលពីរ។
24 ច្រកនីមួយៗមានសន្លឹកទ្វារពីរ ដែលអាចបិទបើកបាន។