23 ទីសក្ការៈ និងទីសក្ការៈបំផុត មានច្រកចូលពីរ។
24 ច្រកនីមួយៗមានសន្លឹកទ្វារពីរ ដែលអាចបិទបើកបាន។
25 នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ចេរូប៊ីន និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។
26 នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងព្រះដំណាក់ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។