អេសេ‌គាល 42:14-20 KHSV

14 ពេល​ណា​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទី‌លាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ សម្រាប់​បំពេញ​មុខ‌ងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀក‌បំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជា‌ជន គេ​មាន​សម្លៀក‌បំពាក់​ផ្សេង​ទៀត»។

15 ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។

16 លោក​យក​ឈើ​រង្វាស់ វាស់​ជ្រុង​ខាង​កើត ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

17 លោក​វាស់​ជ្រុង​ខាង​ជើង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

18 លោក​វាស់​ជ្រុង​ខាង​ត្បូង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

19 លោក​បែរ​ទៅ​ជ្រុង​ខាង​លិច ហើយ​វាស់ ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

20 លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។