4 នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។
5 បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។
6 បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។
7 នៅទីលានខាងក្រៅជញ្ជាំងខណ្ឌតាមបណ្ដោយបន្ទប់ មានប្រវែងហាសិបហត្ថ
8 ដ្បិតបន្ទប់ដែលនៅជាប់នឹងទីលានខាងក្រៅនោះ មានប្រវែងហាសិបហត្ថដែរ។ រីឯជ្រុងដែលបែរមុខទៅរកព្រះវិហារ មានប្រវែងមួយរយហត្ថ។
9 នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត។
10 តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារ ក៏មានបន្ទប់ជាច្រើនដែរ។