អេសេ‌គាល 42:7-13 KHSV

7 នៅ​ទី‌លាន​ខាង​ក្រៅ​ជញ្ជាំង​ខណ្ឌ​តាម​បណ្ដោយ​បន្ទប់ មាន​ប្រវែង​ហា‌សិប​ហត្ថ

8 ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះ‌វិហារ មាន​ប្រវែង​មួយ​រយ​ហត្ថ។

9 នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត។

10 តាម​ជញ្ជាំង​ខណ្ឌ​ទី‌លាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។

11 នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា

12 រីឯ​ទ្វារ​នៃ​បន្ទប់​នៅ​ជួរ​ខាង​ត្បូង​ក៏​ដូច​គ្នា​ដែរ។ នៅ​ច្រក​ចូល​តាម​ជញ្ជាំង​ខណ្ឌ​ខាង​កើត មាន​ទ្វារ​មួយ​សម្រាប់​ចេញ​ចូល។

13 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ តង្វាយ​ផ្សេងៗ សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។