9 នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត។
10 តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារ ក៏មានបន្ទប់ជាច្រើនដែរ។
11 នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា
12 រីឯទ្វារនៃបន្ទប់នៅជួរខាងត្បូងក៏ដូចគ្នាដែរ។ នៅច្រកចូលតាមជញ្ជាំងខណ្ឌខាងកើត មានទ្វារមួយសម្រាប់ចេញចូល។
13 បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
14 ពេលណាពួកបូជាចារ្យចូលទៅហើយ គេពុំអាចចេញមកទីលានខាងក្រៅបានភ្លាមៗទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ សម្រាប់បំពេញមុខងារនោះ ក្នុងបន្ទប់ដ៏សក្ការៈជាមុនសិន ដ្បិតសម្លៀកបំពាក់នោះក៏សក្ការៈដែរ។ ដើម្បីចូលទៅជិតប្រជាជន គេមានសម្លៀកបំពាក់ផ្សេងទៀត»។
15 ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។