២ ពង្សា‌វតារ‌ក្សត្រ 10:1-4 KHSV

1 ព្រះ‌បាទ​អហាប់​មាន​បុត្រា​ចិត‌សិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង ព្រឹទ្ធា‌ចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

2 «អស់​លោក​មាន​បុត្រា​របស់​ស្ដេច ព្រម​ទាំង​រទេះ​ចំបាំង​ទ័ព​សេះ ទីក្រុង​ដ៏​រឹង‌មាំ និង​គ្រឿង​សស្ត្រា‌វុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ

3 ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។

4 ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។