២ ពង្សា‌វតារ‌ក្សត្រ 10:25-31 KHSV

25 ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូវ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាក‌សព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។

26 ពួក​គេ​យក​ស្តូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។

27 ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្តូប​របស់​ព្រះ​បាល​ចោល​ហើយ ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​រហូត​ដល់​សព្វ​ថ្ងៃ។

28 ព្រះ‌បាទ​យេហ៊ូវ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល

29 ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។

30 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​បួន​តំណ»។

31 ប៉ុន្តែ ព្រះ‌បាទ​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។