30 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។
31 ប៉ុន្តែ ព្រះបាទយេហ៊ូវពុំព្យាយាមកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលដោយស្មោះអស់ពីចិត្តទេ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
32 តាំងពីពេលនោះមក ព្រះអម្ចាស់ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
33 គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
34 រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
35 ព្រះបាទយេហ៊ូវសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យ។
36 ព្រះបាទយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។