២ ពង្សា‌វតារ‌ក្សត្រ 10:33-36 KHSV

33 គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណា‌សេ ហើយ​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អើណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។

34 រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

35 ព្រះ‌បាទ​យេហ៊ូវ​សោយ‌ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

36 ព្រះ‌បាទ​យេហ៊ូវ​សោយ‌រាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។