2 ពេលនោះ ព្រះនាងយ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនឲ្យព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏រួចពីស្លាប់។