២ ពង្សា‌វតារ‌ក្សត្រ 11:7-13 KHSV

7 រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ត្រូវ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ការពារ​ព្រះ​មហា‌ក្សត្រ។

8 អ្នក​រាល់​គ្នា​ត្រូវ​ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការពារ​ជុំ‌វិញ​មហា​ក្សត្រ។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា​ក្សត្រ​ជា‌និច្ច ទោះ​បី​ទ្រង់​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។

9 ពួក​មេ‌ទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។

10 លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

11 ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះ‌ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ​មហា‌ក្សត្រ។

12 ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ​មហា‌ក្សត្រ!»។

13 កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ពល​ទាហាន និង​ប្រជា‌ជន ព្រះ‌នាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។