២ ពង្សា‌វតារ‌ក្សត្រ 12:5-11 KHSV

5 នោះ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់ ដែល​គេ​យល់​ថា​ចាំ‌បាច់​គួរ​តែ​ជួស‌ជុល»។

6 ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​នៅ​ឡើយ​ទេ។

7 ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។

8 ដូច្នេះ ពួក​បូជា‌ចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជា‌ជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ទៀត។

9 លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។

10 កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា​បូជា‌ចារ្យ​ក៏​មក​ទទួល​ប្រាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។

11 បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់