1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។
2 ពេលឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតាមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។
3 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំបានដូចព្រះបាទដាវីឌ ជាអយ្យកោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះបាទយ៉ូអាសជាបិតាដែរ។
4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាស ជាបិតា។