២ ពង្សា‌វតារ‌ក្សត្រ 15:1-5 KHSV

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា‌រា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា

2 ក្នុង​ព្រះ‌ជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

3 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

4 ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។

5 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​អសា‌រា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះ‌ជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។