២ ពង្សា‌វតារ‌ក្សត្រ 16:6-12 KHSV

6 នៅ​គ្រា​ដដែល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន‌ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​អេឡាត រហូត​ដល់​សព្វ​ថ្ងៃ។

7 ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។

8 ព្រះ‌បាទ​អហាស​យក​មាស ប្រាក់​ដែល​មាន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

9 ស្ដេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អហាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។

10 ព្រះ‌បាទ​អហាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា។

11 លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​សង់​អាសនៈ​មួយ តាម​គំរូ​ដែល​ព្រះ‌បាទ​អហាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស។ លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះ‌បាទ​អហាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។

12 កាល​ស្ដេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ទ្រង់​ក៏​យាង​ឡើង​ទៅ​អាសនៈ